• កម្មវិធីបុត្រសម្ព័ន្ធរបស់ Instagram នឹងបាត់ខ្លួនពី App Store និង Google Play ចាប់ពីពេលនេះទៅហើយ

    (បរទេស)៖ កម្មវិធីបុត្រសម្ព័ន្ធចំនួន ២របស់ Instagram ត្រូវបានលុបចេញពី App Store ដែលត្រូវបានកត់សម្គាល់ពីបណ្តាអ្នកប្រើប្រាស់មួយចំនួននៅលើ Twitter ដោយទាំងកម្មវិធី Boomerang និង Hyperlapse លែងមានសម្រាប់ទាញយកពី iOS App Store និង Google Play Store ទៀតហើយ។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

    កាលពីសប្តាហ៍មុន Instagram បានប្រកាសថាខ្លួនបានត្រៀមរួចរាល់ក្នុងការបញ្ឈប់ការទាញយកកម្មវិធី IGTV ខណៈដែល Platform នេះគឺត្រូវបានបញ្ជូលរួមគ្នាទៅក្នុងវីដេអូរបស់ App Instagram រួចទៅហើយ។

    កម្មវិធី Boomerang និង Hyperlapse standalone ត្រូវបានចេញផ្សាយក្នុងអំឡុងពេលដែលស្មាតហ្វូនដាក់ឱ្យដំណើរការនៅមានកម្រិត ហើយជាឧទាហរណ៍កម្មវិធី Hyperlapse នេះបានផ្តល់នូវបទពិសោធន៍នៃការថត time-lapse ប្រសើរជាងកម្មវិធីស្មាតហ្វូនមួយចំនួននាពេលនោះ។ ដោយឡែកកម្មវិធីនេះបានដាក់បញ្ចូលទៅក្នុង App Instagram តាំងពីយូរយារណាស់មកហើយ។

    គួរជម្រាបដែរថា កម្មវិធី Layout របស់ Instagram (ប្រើសម្រាប់បង្កើតរូបភាព Collage) នៅតែអាចទាញយកបាន បើទោះបីនេះជាមុខងារមួយផ្សេងទៀតដែលត្រូវបានបញ្ចូលក្នុងកម្មវិធី Instagram រួចហើយក៏ដោយ។ ប៉ុន្តែយើងគិតថាមិនយូរនោះទេ Instagram នឹងបញ្ឈប់កម្មវិធីនេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ