• កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃលើស ៣០០,០០០នាក់ ជាលើកដំបូង ដោយសារអូមីក្រុង

    (សេអ៊ូល)៖ ទីភ្នាក់ងារកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ (KDCA ) នៅថ្ងៃពុធនេះបានរាយការណ៍ពីការកត់ត្រាចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ៣៤២,៤៤៦នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ចំពោះមុខការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង (Omicron)។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។

    បើតាម KDCA ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ អ្នកជំងឺ COVID-19 ចំនួន ១៥៨ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ។

    បូកបញ្ចូលតួលេខថ្មីទាំងនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅកូរ៉េខាងត្បូងកើនដល់ ៥,២១២,១១៨នាក់ ក្នុងនោះស្លាប់ ៩,៤៤០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ