• ទីបំផុតប្រធានាធិបតីអាមេរិក លោក បៃដិន ប្រកាសហាមឃាត់ការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសហាមឃាត់ការនាំចូលប្រេង ឧស្ម័ន និងផលិតផលផ្សេងទៀតពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC News នៅមុននេះបន្តិចនាថ្ងៃអង្គារ ទី០៨ ខែមីនា ឆ្នាំ២០២២។

    លោក ប្រធានាធិបតីបាននិយាយថា វិធានការនេះមានន័យថា «ប្រជាជនអាមេរិកបានចាត់វិធានការដ៏មានឥទ្ធិពលមួយទៀត ចំពោះការដឹកនាំរបស់លោក ពូទីន»។

    លោកបន្ថែមថា «យើងនឹងមិនក្លាយជាផ្នែកមួយ នៃការចូលរួមឧបត្ថម្ភធនធានដល់សង្រ្គាមរបស់ពូទីនទេ….ទោះបីជាមានការភ័យខ្លាចចំពោះការកើនឡើង នៃតម្លៃប្រេង និងឧស្ម័នក៏ដោយ»។

    គួរបញ្ជាក់ថា ចំណាត់ការនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្លៃសាំង និងថាមពលផ្សេងទៀតឡើងខ្ពស់ខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ