• McDonald’s បិទហាងរបស់ខ្លួនទាំងអស់ដែលមាន ៨៥០ទីតាំងនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការរិះគន់

    (បរទេស)៖ ក្រុមហ៊ុន McDonald’s Corp. បានបិទជាបណ្ដោះអាសន្ននូវទីតាំងទាំងអស់របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលមានរហូតដល់ ៨៥០កន្លែង បន្ទាប់ពីមានការរិះគន់កាន់តែខ្លាំងថា ក្រុមហ៊ុនផ្ដល់សេវាកម្មអាហាររហ័សមួយនេះ មិនព្រម ចូលរួមនៅក្នុងសកម្មភាពប្រឆាំងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបសស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

    នាយកប្រតិបត្តិក្រុមហ៊ុន McDonald’s លោក Chris Kempczinski បាននិយាយនៅក្នុងលិខិតមួយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុននឹងបន្តបង់ប្រាក់ឱ្យបុគ្គលិករបស់ខ្លួនចំនួន ៦២,០០០នាក់នៅក្នុងប្រទេសរុស្ស៊ី បើទោះបីជាការហាងទាំងអស់ត្រូវបានបិទជាបណ្ដោះអាសន្នក៏ដោយ។ McDonald’s ក៏បានបិទទីតាំងចំនួន ១០០ របស់ខ្លួនជាបណ្តោះអាសន្នក្នុងប្រទេសអ៊ុយក្រែន ហើយបន្តបើកប្រាក់ឈ្នួលដល់បុគ្គលិករបស់ខ្លួននៅទីនោះដូចគ្នាផងដែរ។

    នាយកប្រតិបត្តិរូបនេះបានបន្តទៀតថា ចំពោះការបើកដំណើរការវិញនេះ គឺត្រូវរង់ចាំមើលស្ថានភាពសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយនៅដំណាក់កាលនេះគឺមិនអាចទស្សន៍ទាយដឹងមុនពីស្ថានការណ៍ឡើយ។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងផ្អាកប្រតិបត្តិការកាន់តែខ្លាំងឡើងនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយ ដែលបានបណ្តាលឱ្យមានការស្លាប់ជនស៊ីវិល ការលំបាក និងវិបត្តិជនភៀសខ្លួន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ