• PayPal បានរាំងខ្ទប់បណ្តាញប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី

    (បរទេស)៖ ថ្មីៗនេះមានបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានធ្វើការរាំងខ្ទប់បណ្តាញប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី ខណៈដែលនៅព្រឹកថ្ងៃពុធនេះ ក្រុមហ៊ុនទូទាត់ប្រាក់តាមអ៊ីនធើណេត PayPal Holdings Inc ក៏បានប្រកាសថានឹងបញ្ឈប់ការប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីផងដែរ។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

    PayPal បានចូលរួមជាមួយបណ្តាធនាគារធំៗជាច្រើនដែលបានរាំងខ្ទប់បណ្តាញប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀតក្នុងការឆ្លើយតបទៅនឹងឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើអ៊ុយក្រែន។

    ដោយឡែកនៅក្នុងបទសម្ភាសន៍មួយជាមួយ Reuters នៅថ្ងៃនេះអនុរដ្ឋមន្ត្រីអ៊ុយក្រែនលោក Alexander Bornyakov បានអំពាវនាវឱ្យ PayPal ចាត់វិធានការកាន់តែខ្លាំងឡើង ហើយបិទទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី។

    ជាក់ស្តែងបច្ចុប្បន្នគឺមានបណ្តាក្រុមហ៊ុនទូទាត់ប្រាក់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចជា Visa Inc, Mastercard Inc និង American Express Co រួមជាមួយក្រុមហ៊ុនដែលផ្តល់ការទូទាត់តាមរយៈស្មាតហ្វូន Apple Pay និង Google Pay ដែលបានធ្វើការបិទស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីជាច្រើនដោយសារតែការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលរុស្ស៊ី។ ក៏ប៉ុន្តែយើងមិនទាន់ដឹងនោះទេថានឹងមានស្ថាប័នណាខ្លះទៀតអាចនឹងបិទគណនីរបស់រុស្ស៊ីបន្ត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ