• ប៉ូឡូញ និងប៊ុលហ្គារី បដិសេធការផ្គត់ផ្គង់យន្តហោះចម្បាំងដល់អ៊ុយក្រែន

    (កៀវ)៖ ប្រធានាធិបតីប៉ូឡូញ លោក Andrej Duda បាននិយាយថា ប្រទេសរបស់លោក និងអង្គការណាតូ នឹងមិនបញ្ជូនយន្តហោះចម្បាំងណាមួយទៅកាន់អ៊ុយក្រែនទេ ព្រោះវានឹងបើកការជ្រៀតជ្រែកផ្នែកយោធា នៅក្នុងជម្លោះអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០១ ខែមិនា ឆ្នាំ២០២២។

    ប្រធានអង្គការណាតូ លោក Jens Stoltenberg ធ្លាប់បាននិយាយថា «យើង មិន ចូល រួម ជម្លោះ នោះ ទេ។ ណាតូមិនមែនជាភាគីនៃជម្លោះនោះទេ»។

    ក្រសួងការពារជាតិប៊ុលហ្គារីបានបញ្ជាក់នៅមុននេះបន្តិចថា ខ្លួនក៏មិនបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែនដែរ បើទោះជាកងទ័ពអាកាសអ៊ុយក្រែនបានអះអាងនៅលើទំព័រ Facebook របស់ខ្លួនថា ប្រទេសប៉ូឡូញ ស្លូវ៉ាគី និងប៊ុលហ្គារី នឹងបញ្ជូនយន្តហោះយោធាក៏ដោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ