• Netflix លុបចោលគម្រោងបន្ថែមប៉ុស្ដិ៍ទូរទស្សន៍រដ្ឋ ទៅក្នុងសេវាកម្មរបស់ខ្លួនក្នុងប្រទេសរុស្ស៊ី

    (បរទេស)៖ ក្រុមហ៊ុន Netflix លំដាប់ខ្នាតយក្សរបស់សហរដ្ឋអាមេរិកបានឆ្លើយតបទៅនឹងវិបត្តិ ដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងថាខ្លួននឹងមិនគោរពតាមច្បាប់ថ្មីរបស់រុស្ស៊ីទេ បើទោះបីជាមានបទបញ្ញត្តិដែលតម្រូវឱ្យចាក់ផ្សាយស្ថានីយ៍ទូរទស្សន៍រុស្ស៊ី ដែលត្រូវបានគ្រប់គ្រងដោយរដ្ឋក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

    ក្រុមហ៊ុន Netflix ដែលបានចាប់ផ្តើមសេវាកម្មរបស់ខ្លួនក្នុងខែតុលា ឆ្នាំ២០២០ នឹងស្ថិតនៅក្រោមបទបញ្ញត្តិថ្មីរបស់រុស្ស៊ី ដែលតម្រូវឱ្យមានការអនុលោមតាមច្បាប់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ ដោយឡែកបទបញ្ញត្តិថ្មីដែលគ្រប់គ្រងដោយនិយតករទំនាក់ទំនងរបស់រុស្ស៊ី Roskomnadzor ទាមទារឱ្យមានសេវាកម្មសោតទស្សន៍ជាមួយអតិថិជនច្រើនជាង ១០០,០០០នាក់នៅក្នុងប្រទេសនោះ ដើម្បីចែកចាយបណ្តាញព័ត៌មានកីឡា និងការកម្សាន្តចំនួន ២០ដោយឥតគិតថ្លៃ។

    ចំពោះការបដិសេធនោះ អ្នកនាំពាក្យក្រុមហ៊ុន Netflix បានលើកឡើងដោយសំដៅទៅលើការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនថា «ដោយសារស្ថានភាពបច្ចុប្បន្ន យើងមិនមានគម្រោងបន្ថែមបណ្តាញទាំងនេះទៅក្នុងសេវាកម្មរបស់យើងទេ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ