• សេវាអ៊ីនធឺណែតរបស់ក្រុមហ៊ុន Starlink ដំណើរការក្នុងប្រទេសអ៊ុយក្រែន ខណៈការវាយប្រហាររបស់រុស្ស៊ីរំខានដល់ប្រព័ន្ធអ៊ីនធឺណែត

    (សាន់ហ្វ្រាន់ស៊ីស្កូ)៖ មហាសេដ្ឋី Elon Musk បាននិយាយថា សេវាអ៊ីនធឺណែតរបស់ក្រុមហ៊ុនផ្កាយរណប Starlink កំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន ហើយ SpaceX គ្រោងនឹងបញ្ជូនស្ថានីយបន្ថែមទៀតទៅកាន់ប្រទេសនេះ ខណៈដែលអ៊ីនធឺណែតរបស់ពួកគេ ត្រូវបានរំខានដោយសារតែការវាយប្រហាររបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

    លោក Musk បានសរសេរនៅលើ Tweeter ថា «សេវារបស់ក្រុមហ៊ុន Starlink ឥឡូវនេះកំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន។ ស្ថានីយជាច្រើនទៀតនឹងដាក់ដំណើរការបន្ថែមទៀត»។

    គួរបញ្ជាក់ថា នៅមុននេះមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបានស្នើសុំមហាសេដ្ឋី Elon Musk ឲ្យផ្តល់សេវាអ៊ីនធឺណែតដល់របស់ប្រទេសពួកគេ ដែលកំពុងតែមានសង្គ្រាម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ