• វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗរហូតដល់ «៨៦,៩៩០ករណី» និងស្លាប់៩៤នាក់ទៀត

    (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន៨៦,៩៩០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

    រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១១,៥១៧ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន១,៩៦៩ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្តQuảng Ninh មានចំនួន៥,៩៩៧ករណី, ខេត្ត Lạng Sơn ៤,៩៦០ករណី និងខេត្ត Hưng Yên៣,២២៥ករណី។

    ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៩៤នាក់បន្ថែមទៀតផងដែរ។

    សរុបមកវិញ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន៣,៣២១,០០៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,៤១១,៩១២នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤០,១៤៤នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ