• ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានសម្រេចចិត្តច្បាស់ហើយជុំវិញបញ្ហាបញ្ឈប់ការទិញ Arm

    (បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបក្រាហ្វិក Nvidia បានបញ្ឈប់ការទិញ Arm ពីក្រុមហ៊ុន Softbank ដោយសារតែការព្រួយបារម្ភដែលបានលើកឡើងពីនិយតករ និង មូលដ្ឋានអតិថិជនបច្ចុប្បន្នរបស់ Arm ដែលកំពុងតែមានការប្រកួតប្រជែងជាខ្លាំង។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AppleInsider នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

    នៅចុងឆ្នាំ ២០២០ Nvidia បានប្រកាសថាខ្លួននឹងទិញ Arm ពី Softbank ក្នុងតម្លៃជិត ៤០ពាន់លានដុល្លារអាមេរិកជាសាច់ប្រាក់ និងការទិញនោះដោយផ្អែកលើភាគហ៊ុន។ ដោយឡែកភាគហ៊ុនរបស់ Nvidia បានកើនឡើងចាប់តាំងពីពេលនោះមក ដែលធ្វើឱ្យកិច្ចព្រមព្រៀងនោះមានតម្លៃប្រហែល ៦៦ពាន់លានដុល្លារអាមេរិក។

    តែទោះជាយ៉ាងណាក៏ដោយ កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនោះ Nvidia បានកំពុងពិចារណារួចហើយក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយឡែកចំពោះរឿងនេះ Nvidia ទំនងជាដកខ្លួនចញដោយសារតែប្រឈមនឹងសម្ពាធពីនិយតករ។

    ចំណែកឯនៅក្នុងសហរដ្ឋអាមេរិកវិញ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធបានប្តឹងដើម្បីរារាំងកិច្ចព្រមព្រៀងនេះក្នុងខែធ្នូ ឆ្នាំ២០២១ ជុំវិញការព្រួយបារម្ភថាវានឹងរារាំងដល់ការច្នៃប្រឌិត និងមានការប៉ះពាល់ដល់ការប្រកួតប្រជែងនៅក្នុងទីផ្សារបន្ទះឈីប។

    បើយោងតាមការសែត Financial Times បានបញ្ជាក់ថា មកទល់ពេលនេះកិច្ចព្រមព្រៀងនេះគឺត្រូវបានបញ្ចប់ជាផ្លូវការហើយ ខណៈដែលពេលនេះ Softbank កំពុងតែស្វែងរកការដក Arm តាមរយៈការដាក់លក់ IPO មុនដំណាច់ឆ្នាំ ២០២២នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ