(បរទេស)៖ ក្រុមហ៊ុន Nissan Motor Co គ្រោងបញ្ឈប់ការអភិវឌ្ឍន៍ម៉ាស៊ីនដែលប្រើឥន្ធនៈសម្រាប់រថយន្តស្ទើរតែគ្រប់ទីផ្សារទាំងអស់របស់ខ្លួន លើកលែងតែទីផ្សារសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ជាមួយនឹងគម្រោងបញ្ឈប់ការអភិវឌ្ឍន៍ម៉ាស៊ីនដែលប្រើឥន្ធនៈលើរថយន្តនេះដែរ គឺត្រូវបានគេដឹងថាដោយសាតែ Nissan ដាក់គោលដៅដ៏សំខាន់ទៅលើការអភិវឌ្ឍន៍រថយន្តអគ្គីសនីជំនួសវិញ។
នេះបើយោងតាមការចញផ្សាយរបស់សារព័ត៌មាន Nikkiei Asia នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
ដោយយើងឃើញហើយថាបច្ចុប្បន្ននេះគឺមានក្រុមហ៊ុនផលិតរថយន្តជាសកលដែលកំពុងតែចាប់ផ្តើមងាកមកផលិតរថយន្តអគ្គីសនីជំនួសវិញ ហើយមានក្រុមហ៊ុនខ្លះទៀតក៏កំពុងតែដាក់គោលដៅនៅក្នុងការផលិតរបស់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៅខាងមុខទៀតពួកគេនឹងបញ្ឈប់ការផលិតរថយន្តដែលប្រើប្រាស់ឥន្ធនៈ ហើយមកចាប់ផ្តើមផលិតរថយន្តអគ្គីសនីទាំងស្រុងវិញ។ជាក់ស្តែងដូចជាក្រុមហ៊ុន General Motors និង Ford Motor Co ក៏បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីផ្លាស់ប្តូរត្រកូលរបស់ពួកគេទៅជារថយន្តអគ្គីសនីផងដែរ។
ដោយឡែកក្រុមហ៊ុន Nissan សម្រាប់ការមិនទាន់បញ្ឈប់ការអភិវឌ្ឍន៍រថយន្តដែលប្រើប្រាស់ឥន្ធនៈនៅក្នុងទីផ្សារសហរដ្ឋអាមេរិក គឺដោយសារតែនេះជាទីផ្សារធំជាងគេលំដាប់ទីពីររបស់ខ្លួន។
គួរជម្រាបដែរថា Nissan ក៏ធ្លាប់មានគម្រោងក្នុងការសាងសង់រោងចក្រផលិតអាគុយ Recycling នៅសហរដ្ឋអាមេរិក និង អឺរ៉ុបនៅចុងឆ្នាំ 2025ខាងមុខនេះ ដែរជាការបោះជំហានទៅមុខយ៉ាងខ្លាំងសម្រាប់អនាគតរថយន្តអគ្គីសនីរបស់គេ៕