• CEO ក្លិប Barcelona លោក Reverter លាលែងពីតំណែង

    (បាសេឡូណា)៖ នាយកប្រតិបត្តិ (CEO) ក្លិបបាល់ទាត់ FC Barcelona លោក Ferran Reverter បានបញ្ជាក់ប្រាប់ទៅកាន់លោកប្រធានក្លិប លោក Joan Laporta ពីគោលបំណងរបស់លោក ក្នុងការលាលែងពីតំណែងដោយសារហេតុផលផ្ទាល់ខ្លួន។ នេះបើតាមក្លិបលេងនៅលីគ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

    លោក Reverter ត្រូវបានតែងតាំងជានាយកប្រតិបត្តិកាលពីខែកក្កដា ហើយបានចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាបំណុល និងកាត់បន្ថយការចំណាយរបស់ក្លិបកន្លងមក។

    «មកទល់ពេលនេះ វាមានរយៈពេលជិត ១ឆ្នាំហើយចាប់តាំងពីខ្ញុំបានចាកចេញពីអាល្លឺម៉ង់មកកាន់ Barcelona សម្រាប់ហេតុផលគ្រួសារ ហើយភ្លាមៗ បន្ទាប់ពីខ្ញុំទទួលយកការផ្តល់ឲ្យដែលខ្ញុំបានទទួលពីលោកប្រធាន Joan Laporta ដើម្បីក្លាយខ្លួនជា CEO របស់ក្លិប» នេះបើតាមលោក Reverter បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

    «សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានខិតខំប្រឹងប្រែង និងលះបង់ច្រើននៅអំឡុងពេលប៉ុន្មានខែមកនេះ ប៉ុន្តែឥឡូវខ្ញុំចង់ផ្តោតលើហេតុផលដែលខ្ញុំវិលត្រឡប់មកកាន់ Barcelona វិញ នោះគឺចំណាយពេលវេលាកាន់តែច្រើនលើគម្រោងផ្ទាល់ខ្លួន និងគ្រួសាររបស់ខ្ញុំ»។

    ក្លិប Barca បានឲ្យដឹងថា ការលាលែងពីតំណែងនេះ នឹងមានប្រសិទ្ធភាពកាន់តែឆាប់តាមដែលអាចធ្វើទៅបាន នៅពេលដែលពួកគេ តែងតែងនាយកប្រតិបត្តិថ្មី។

    សូមជម្រាបថា Barcelona កំពុងឈរនៅលំដាប់ទី៤ ក្នុងលីគ La Liga មាន ១៥ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Real Madrid៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ