• អតីតខ្សែបម្រើប៊ែលហ្ស៊ិក Dembele នឹងចូលនិវត្តន៍បាល់ទាត់ នៅពេលចប់រដូវកាលនេះ

    (ក្វាងចូវ)៖ អតីតខ្សែបម្រើក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក និងក្លិប Tottenham Hotspur កីឡាករ Mousa Dembele នឹងចូលនិវត្តន៍ពីបាល់ទាត់ នៅពេលចប់កិច្ចសន្យាបច្ចុប្បន្នរបស់លោកជាមួយ Guangzhou City ដែលកំពុងលេងនៅលីគកំពូលចិន Chinese Super League។ នេះបើតាមការឲ្យដឹងពីកីឡាករវ័យ ៣៤ឆ្នាំ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២។

    Dembele ដែលបានឈ្នះពានរង្វាន់លីគ Dutch ជាមួយក្លិប Alkmaar ក្នុងឆ្នាំ២០០៩ នោះ ក៏ធ្លាប់បានលេងឲ្យក្លិប Fulham មុនចំណាយពេល ៧ឆ្នាំ ជាមួយក្លិប Spurs ដោយបានបង្ហាញខ្លួន ២៤៩ប្រកួតក្នុងកម្មវិធីទាំងអស់ និងបានស៊ុតបញ្ចូលទី ១០គ្រាប់ផងដែរសម្រាប់ក្លិបដែលមានមូលដ្ឋាននៅទីក្រុង London មុនពេលលោកបានចូលរួមជាមួយក្លិប Guangzhou City ក្នុងឆ្នាំ២០១៩។

    «ខ្ញុំនៅសល់ពេលវេលា ១ឆ្នាំទៀតលើកិច្ចសន្យារបស់ខ្ញុំ។ ប៉ុន្តែខ្ញុំអាចបង្ហាញថា ខ្ញុំនឹងឈប់ពីអាជីពរបស់ខ្ញុំ បន្ទាប់ពីរដូវកាលឆ្នាំនេះត្រូវបានបញ្ចប់» នេះបើតាម Dembele បានសរសេរនៅលើ Instagram។

    កីឡាករ Dembele បានបង្ហាញខ្លួននៅក្នុងក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិកជាលើកដំបូងក្នុងឆ្នាំ២០០៦ ហើយបានលេង ៨២ប្រកួត សម្រាប់ប្រទេសរបស់លោក ក្នុងនោះដែរក៏បានបង្ហាញខ្លួន ២ដងក្នុងការប្រកួតនៅ World Cups និង Euro 2016 ផងដែរ។

    លោកបានចូលនិវត្តន៍ពីការប្រកួតបាល់ទាត់លក្ខណៈអន្តរជាតិកាលពីខែមីនា ឆ្នាំ២០១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ