• ប្រទេសឥណ្ឌាបានអនុម័តវ៉ាក់សាំង Sputnik Light ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់តែ ១ដូស របស់ប្រទេសរុស្ស៊ី

    ប្រទេសឥណ្ឌាបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 តែមួយដូស Sputnik Light ដែលនឹងជួយពង្រីកកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ខ្លួន ចំពេលមានការធ្លាក់ចុះនៃករណីជំងឺ COVID-19 ថ្មី។ រដ្ឋមន្ត្រីសុខាភិបាលលោក Mansukh Mandaviya បានសរសេរនៅក្នុងបណ្ដាញ Twitter ថា៖«វ៉ាក់សាំងថ្មី Sputnik Light បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់។ ឥឡូវនេះ ប្រទេសឥណ្ឌាបានអនុម័តវ៉ាក់សាំងចំនួន ៩ ដែលក្នុងនោះមាន ៣ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌា»។ គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានបញ្ចេញវ៉ាក់សាំងជិត ១.៧ ពាន់លានដូស ហើយប្រហែល ៧៦% នៃមនុស្សពេញវ័យដែលមានសិទ្ធិ បានចាក់វ៉ាក់សាំងពេញលេញ ហើយជាង ៩៩% បានទទួលយ៉ាងហោចណាស់ ១ ដូស។

    ចាប់តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ប្រទេសឥណ្ឌាបាននិងកំពុងបញ្ចេញវ៉ាក់សាំងដូសជំរុញដល់បុគ្គលិកថែទាំសុខភាព និងជួរមុខ និងអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំដែលមានជំងឺ។ ប្រទេសនេះក៏បានចាប់ផ្តើមចាក់វ៉ាក់សាំងក្មេងជំទង់អាយុពី ១៥-១៨ ឆ្នាំកាលពីខែមុនផងដែរ ហើយច្រើនមានជាង ៦៦% នៃពួកគេ បានទទួលការចាក់លើកដំបូង។ បន្ទាប់ពីការកើនឡើងនៃករណីជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង នៅក្នុងខែមករា ប្រទេសឥណ្ឌាបានកត់ត្រាករណីដែលពាក់ព័ន្ធនឹង អូមីក្រុង ចំនួន ១០០,០០០ ករណី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលនេះជាការធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ៣៤៧,០០០ ករណី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ