• ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ កម្ពុជាអាចមានភ្លៀងផ្គរក្នុងកម្រិតពីខ្សោយទៅច្រើន

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២។

    ក្រសួងបានបញ្ជាក់ថា ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ (ចិន) ក៏នៅមាននៅឡើយ ដែលអាចបង្កើតបានជាការប្រសព្វមុខគ្នា រវាងធាតុក្តៅ-ត្រជាក់ (Convection) បណ្តាលឲ្យមានភ្លៀងឡូកាល់ (Local) ដោយអន្លើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦°C
    * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
    * អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។ ក្នុងនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង។

    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
    * សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
    * អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
    * អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីមធ្យមទៅច្រើន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ