• វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «៨,៧៤៤ករណី» ក្នុងនោះទីក្រុងហាណូយ ២,៧១៦ករណី

    (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន៨,៧៤៤ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

    រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន២,៧១៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន១៥៥ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៧៧៨ករណី, ខេត្ត Hải Phòng ២៨៣ករណី និងខេត្ត Thanh Hóa ៣៥៣ករណី។

    ទោះជាយ៉ាងណា ក្នុងរបាយការណ៍ថ្ងៃពុធនេះក្រសួងសុខាភិបាលវៀតណាម ក៏មិនបានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ដែរ។

    សរុបមកវិញ គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,២៩៥,៤៩៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,០៦៨,៨៥៣នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន ៣៧,៧៧៧នាក់ដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច Baykdangnews[email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ