• ក្រុមហ៊ុន Ford នឹងបញ្ឈប់ការបញ្ជាទិញសម្រាប់រថយន្ត Pickup កូនកាត់ Maverick

    (បរទេស)៖ ក្រុមហ៊ុន Ford Motor Co បានលើកឡើងកាលពីថ្ងៃចន្ទ ថាខ្លួននឹងបញ្ឈប់ការបញ្ជាទិញ លក់រាយសម្រាប់រថយន្ត Maverick ដែលជារថយន្តភីកអាប់ដែលលក់ក្នុងតម្លៃសមរម្យ ដោយក្រុមហ៊ុនផលិតរថយន្តបានប្រកាសបង្ហាញកាលពីឆ្នាំមុន ខណៈដែលសមត្ថភាពនៃការផលិតមិនគ្រប់គ្រាន់ទៅនឹងតម្រូវការដល់លើសលប់របស់អតិថិជន។

    បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២បានឱ្យដឹងថាក្រុមហ៊ុននេះនឹងឈប់ទទួលការបញ្ជាទិញថ្មីចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដើម្បីផ្តោតទៅលើការកក់រថយន្តដែលមានស្រាប់ បើទោះបីជាអតិថជននៅតែអាចទិញរថយន្ត Maverick នៅឯហាងលក់រថយន្ត Ford នៅក្នុងស្រុកពួកគេក៏ដោយ។ ហើយចំពោះការបន្តបញ្ជាទិញរថយន្ត Maverick សម្រាប់ឆ្នាំ២០២៣ នឹងបើកដំណើរការឡើងវិញនៅកំឡុងខែមិថុនា ដល់ ខែកញ្ញា។

    ដោយឡែករថយន្តភីកអាប់ Maverick ត្រូវបានដាក់ឱ្យដំណើរការនៅខែមិថុនាខាងមុខនេះជាមួយដំណើរការម៉ាស៊ីនសាំង-អេឡិចត្រិច Hybrid powertrain ជាឧបករណ៍ស្តង់ដារដែលជាជម្រើសបច្ចេកវិទ្យាធ្វើឡើងក្នុងគោលបំណងរក្សាតម្លៃក្រោម ២ម៉ឺនដុល្លាអាមេរិក។

    គួរជម្រាបផងដែរថា បញ្ហាកង្វះខាតបន្ទះឈីបកុំព្យូទ័រទូទាំងពិភពលោកបានបណ្តាលក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានរាំងស្ទះដំណើរការ និងមិនអាចបញ្ចប់ដំណើរការតំឡើងរថយន្តបាន ខណៈដែលមានក្រុមហ៊ុនមួយចំនួនទៀតបានបញ្ឈប់ការផលិតរបស់ខ្លួន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ