• លោកពូទីន គាំទ្រចិន ក្នុងការច្រានចោល ការធ្វើពហិកាការទូត ក្នុងព្រឹត្តិការណ៍អូឡាំពិក

    (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានលើកឡើងនៅថ្ងៃអង្គារថា រុស្ស៊ី និងចិន បានចែករំលែកតម្លៃរួមគ្នា ហើយថាភាគីទាំងពីរ បានច្រានចោលនូវការធ្វើពហិកា (ការមិនចូលរួម) ពីសំណាក់មន្ត្រីការទូតដោយបណ្តាប្រទេសលោកខាងលិចមួយចំនួនក្នុងព្រឹត្តិការណ៍កីឡា 2022 Winter Olympics ដែលនឹងបើកនៅទីក្រុងប៉េកាំង នាថ្ងៃទី០៤ ខែកុម្ភៈខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

    សហរដ្ឋអាមេរិក, កាណាដា, អូស្រ្តាលី និងអង់គ្លេស បានប្រកាសថា ពួកគេនឹងមិនបញ្ជូនមន្ត្រីរបស់ខ្លួនណាម្នាក់ទៅចូលរួមបើកព្រឹត្តិការណ៍នេះនោះទេ ដោយសារតែបញ្ហាសិទ្ធិមនុស្សរបស់ចិន។ ចិន បានលើកឡើងថា បណ្តាប្រទេសទាំងនោះនឹងត្រូវបង់ថ្លៃ។

    ថ្លែងប្រាប់ទៅកាន់អត្តពលិកអូឡាំពិករុស្ស៊ី នៅអំឡុងពេលកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត លោក Putin បានលើកឡើងថា រុស្ស៊ី និងមិត្តចិនរបស់ខ្លួន បានចែករំលែកវិធីសាស្ត្រមួយចំនួនចំពោះកីឡាអន្តរជាតិ។

    «រួមគ្នា (ជាមួយចិន) យើងប្រឆាំងនឹងការធ្វើនយោបាយកីឡា និងការធ្វើពហិកា» នេះបើតាមសម្តីលោក Putin។ «យើងគាំទ្រតម្លៃអូឡាំពិកបែបប្រពៃណី សមភាព និងយុត្តិធម៌ ជាអាទិ៍ភាព»។

    សូមជម្រាបថា ក្នុងអំឡុងពេលចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ Beijing Winter Olympics លោក Putin នឹងជួបទ្វេរភាគីជាមួយសមភាគីចិន លោក Xi Jinping នៅរដ្ឋធានី Beijing របស់ចិនផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ