• កីឡាករវាយសីឆ្នើមម៉ាឡេស៊ី Lee Zii Jia ប្តឹងតវ៉ា ចំពោះការហាមឃាត់លោក ពីការប្រកួត២ឆ្នាំ

    (កូឡាឡុំាពួ)៖ តារាវាយសីម៉ាឡេស៊ី Lee Zii Jia បានប្តឹងតវ៉ា ចំពោះការដាក់ពិន័យហាមឃាត់ ពីការចូលរួមប្រកួតរយៈពេល២ឆ្នាំ លើរូបលោក ពីបទលាឈប់ពីក្រុមជម្រើសជាតិ, នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ។

    សមាគមកីឡាវាយសីម៉ាឡេស៊ី (BAM) បានអះអាងថា កីឡាករ Lee បានផ្ញើពាក្យប្តឹងតវ៉ាទៅកាន់ពួកគេ ចំពោះការហាមឃាត់លោក កាលពីសប្តាហ៍មុន, បន្ទាប់ពីកីឡាករទី៧ លំដាប់ពិភពលោកនេះ បានសម្រេចចិត្តលាឈប់ពីស្ថាប័នជម្រើសជាតិ ដើម្បីក្លាយជាកីឡាករឯករាជ្យ។

    សមាគមបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងបានដឹងច្បាស់ ពីការខឹងសម្បារ និងភាពតានតឹង, ហើយយើងយល់ច្បាស់ពីការខកចិត្ត ដែលបានបង្ហាញចំពោះសមគម”។ សមាគមបន្ថែមថា “យើងកំពុងស្វែងរកបញ្ហា ដើម្បីដោះស្រាយជាបន្ទាន់ ប្រកបដោយមិត្តភាព”។

    គួររំលឹកថា “សម្ពាធក្នុងក្រុមជម្រើសជាតិ” និង “របៀបរស់នៅដែលមានវិន័យតឹងរឹង” នៅឯសាលាកីឡាវាយសីរបស់ម៉ាឡេស៊ី គឺជាហេតុផល ដែលលោកលាឈប់, នេះបើតាមការអះអាង ពីកីឡាករវ័យ២៣ឆ្នាំរូបនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ