• ក្រុមហ៊ុន Meta កំពុងបង្កើតកំពូលកុំព្យូទ័រសិប្បនិម្មិតថ្មី បំពាក់បច្ចេកវិទ្យា AI និងមានល្បឿនលឿនជាងគេបំផុតនៅក្នុងលោក

    (អាមេរិក)៖ Meta Platforms Inc ដែលជាក្រុមហ៊ុនមេធំរបស់ Facebook បាននិយាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា ក្រុមស្រាវជ្រាវរបស់ខ្លួន បាននិងកំពុងតែបង្កើតនូវកុំព្យូទ័រសិប្បនិម្មិតថ្មីដែលបំពាក់បច្ចេកវិទ្យា AI ជាប្រភេទ Supercomputer ដែលនឹង មានល្បឿនលឿនបំផុតនៅក្នុងពិភពលោក ដោយគ្រោងនឹងបង្ហាញវត្តមាននៅពាក់កណ្ដាលឆ្នាំ២០២២។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមជ្រាវជ្រាវ ឬក៏កំពូលកុំព្យូទ័ររបស់ Meta ដែលមាន ឈ្មោះថា AI Research SuperCluster (RSC) នឹងជួយឱ្យក្រុមហ៊ុនបង្កើតនូវបច្ចេកវិទ្យា AI ថ្មីៗបានកាន់ប្រសើរ និងអស្ចារ្យជាងមុន ព្រោះវាមានសមត្ថភាពដែលខ្លាំងក្លាជាងកុំព្យូទ័រធម្មតារាប់ពាន់លានដង ជាពិសេសគឺវាអាចស្គាល់រាប់រយភាសា, អាចវិភាគទៅលើអត្ថបទ រូបភាព និងវីដេអូ ព្រមទាំងអាចកំណត់បានថាមាតិកាទាំងនោះគឺ «គ្រោះថ្នាក់ ឬអត់» ថែមទៀតផង។

    យោងតាមការបង្ហោះនៅលើប្លក់ផ្ទាល់ខ្លួនរបស់ Meta បានឱ្យដឹងថា «ការស្រាវជ្រាវថ្មីនេះគឺមិនមែនដើម្បីតែរក្សាសុវត្ថិភាពរបស់ មនុស្សនៅត្រឹមតែថ្ងៃនេះនោះទេ ប៉ុន្តែ វាក៏ទៅថ្ងៃអនាគត ហើយវាក៏ជាអ្នកបង្កើតពិភពនិម្មិត metaverse ផងដែរ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ