• សិស្សនិទ្ទេស A ចំនួន២៦នាក់ នៅខេត្តស្វាយរៀង ទទួលបានម៉ូតូម្នាក់មួយគ្រឿង

    (ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សា នុសិស្ស និទ្ទេស A ចំនួន ២៦នាក់ ដែលបានប្រឡងជាប់សញ្ញាប័តមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តស្វាយរៀង នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តស្វាយរៀង ។

    ថ្លែងក្នុងឱកាសនោះ លោកស្រីបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនៅក្តីនឹរលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ និងចៅៗនាពេលនេះ ។

    លោកស្រីក៏បានស្វាគមន៍ និងមានមោទនៈភាព ជ័យលាភីចំពោះសិស្សនិទ្ទេស A ទាំងអស់ និងអបអរសារទចំពោះសិស្សា នុសិស្ស ទាំង២,៥១៦នាក់ ដែលបានប្រឡងជាប់នៅក្នុងឆ្នាំសិក្សា ២០២០-២០២១នេះ។ លទ្ធផលដែលបានទទួលថ្ងៃនេះ គឺដោយសារតែមានចំណែកការខិតខំរបស់សិស្ស មាតាបិតា និងរបស់លោក អ្នកគ្រូ និងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលលើវិស័យអប់រំ ។

    លោកស្រីក៏បានអំពាវនាវឲ្យបន្តការខិតខំតទៅទៀត ទាំងសិស្សប្រឡងជាប់ ទាំងសិស្សប្រឡងមិនជាប់។ សិស្សប្រឡងជាប់ត្រូវបន្តការខិតខំ ដើម្បីឈានឆ្ពោះទៅរកការសិក្សាខ្ពស់ជាង។ ចំណែកឯអ្នកដែលប្រឡងមិនជាប់ ត្រូវខិតខំរៀនបន្តដើម្បីប្រឡងឆ្នាំក្រោយ ឬត្រូវរៀនយកបរិញ្ញាបត្ររង ឬបច្ចេកទេស ។

    សិស្សនិទ្ទេស A ទាំង២៦នាក់ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូ មួយគ្រឿង ចំណែកឯស្លាកលេខ និងមួកសុវត្ថិភាព ត្រូវបានផ្តល់ជូនដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង និងថវិកា ១០ម៉ឺនរៀល ឧបត្ថម្ភដល់ការិយាល័យអប់រំស្រុក ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងនាយកសាលាទាំង ១១ ដែលមានសិស្សជ័យលាភី ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ