• វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៥,៩៥៩ករណី» ក្នុងនោះទីក្រុងហាណូយ ២,៩០៩ ករណី ព្រមទាំងស្លាប់ថ្មី១៤២នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

    (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៩៥៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

    រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ២,៩០៩ ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន២៦៣ ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Đà Nẵng មានចំនួន៨៩២ករណី, ខេត្ត Khánh Hòa ៦៥២ ករណី និងខេត្តThanh Hóa ៦២៨ករណី។

    ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន១៤២នាក់បន្ថែមទៀតផងដែរ។

    សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,០៧៨,០៨៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៧៨៩,១៨៨នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៦,១១៤នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ