• ក្នុងសប្តាហ៍នេះ កម្ពុជានឹងអាចមានភ្លៀងតិចៗ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២។

    ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី២០-២៥ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
    * សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
    * ក្នុងអំឡុងថ្ងៃទី២១-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ។

    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
    * សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
    * នៅថ្ងៃទី២២-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាន និងភាគខាងកើត។

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
    * នៅថ្ងៃទី១៩-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ