• ទីបំផុត ថៃ មានករណី ស្លាប់ដំបូង នៃវីរុសបំប្លែងខ្លួនថ្មី Omicron

    (បាងកក)៖ មន្ត្រីសុខាភិបាលថៃបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសថៃបានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួន ដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

    ករណីស្លាប់នេះត្រូវបានរកឃើញលើស្ត្រីវ័យ ៨៦ឆ្នាំមកពីខេត្ត Songkhla ភាគខាងត្បូងប្រទេស បន្ទាប់ពីប្រទេសថៃបានរកឃើញករណី Omicron ដំបូងរបស់ខ្លួនកាលពីខែមុន។

    អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Rungrueng Kitphati បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ករណីស្លាប់នេះត្រូវបានគេរំពឹងទុក ខណៈដែលប្រទេសនេះមកទល់ពេលនេះបានរាយការណ៍អំពីករណី omicron ច្រើនជាង១០,០០០ករណីហើយ។ ទោះជាយ៉ាងណាលោកបានបន្ថែមថា ប្រទេសថៃនឹងមិនចាត់វិធានការរឹតត្បិតបន្ថែមទៀតនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ