• ថៃប្រកាសជាផ្លូវការលើកដំបូង នូវករណីឆ្លង «ជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក»

    (បាងកក)៖ អាជ្ញាធរថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីការរកឃើញករណីឆ្លងនៃ «ជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក» តាមរយៈការពិនិត្យលើសំណាកដែលត្រូវបានប្រមូលពីទីសត្តឃាតមួយកន្លែង នៅក្នុងខេត្ត Nakhon Pathom។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

    អាជ្ញាធរនៅក្នុងប្រទេសថៃ បានបើកការស៊ើបអង្កេតមួយកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីការមានសង្ស័យជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ថាជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិកបានឆ្លងរាលដាលនៅក្នុងប្រទេសរួចទៅហើយ ខណៈព័ត៌មានពាក់ព័ន្ធនឹងជំងឺនេះត្រូវបានបិទបាំង។ យ៉ាងណាក៏ដោយ បើតាម លោក Sorravis Thaneto ជាអគ្គនាយកនៃនាយកដ្ឋានបសុសត្វ សំណាកមួយត្រូវបានធ្វើតេស្ដវិជ្ជមានជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក នៅក្នុងចំណោមសំណាកចំនួន ៣០៩ ក្នុងនោះរួមមានទាំងសំណាកឈាមដែលប្រមូលចេញពីសត្វជ្រូក នៅឯកសិដ្ឋានចំនួន១០ និងទីសត្តឃាតចំនួន ២កន្លែង។

    គួរបញ្ជាក់ថា ការទទួលស្គាល់ករណីឆ្លងជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិកកើតមានឡើង បន្ទាប់ពីអាជ្ញាធរថៃបានបដិសេធជាច្រើនឆ្នាំមកហើយថា មិនមានករណីឆ្លង ជំងឺនេះនៅលើសត្វជ្រូកនៅក្នុងស្រុកនោះទេ ហើយនេះក៏ជាលើកដំបូងបំផុតដែលអាជ្ញាធរថៃទទួលស្គាល់ជាផ្លូវការពីវត្តមានជំងឺនេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ