• លោក ហ៊ុន ម៉ានី ប្រតិកម្មខ្លាំងៗចំពោះការក្លែងរូបភាពប្រមាថដល់ លោក ហ៊ុន ម៉ាណែត

    (ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះការក្លែងរូបភាពប្រមាថដល់ លោក ហ៊ុន ម៉ាណែត ដែលជាបងប្រុសបង្កើតរបស់លោក។

    ប្រតិកម្មរបស់ លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពីមានហ្វេសប៊ុកមួយឈ្មោះ «ស៊ីដា មាស» បានកែច្នៃរូបបងប្រុសរបស់លោក ដោយកាត់តជាមួយមួករបស់ទាហានវៀតណាម ហើយបង្ហោះនៅក្នុងក្រុមមួយឈ្មោះ ភ្នែកខ្មែរ ។

    តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានលើកឡើងថាយ៉ាងដូច្នេះថា« នេះគឺជាទង្វើដែលមិនអាចទទួលយកបានឡើយ។ វាជាការប្រមាថហួសហេតុមកលើក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសឪពុកម្តាយ បងប្រុស និងបងប្អូនរបស់ខ្ញុំ។ តើនេះជាឥរិយាបទដែលខ្មែរ និងបរទេសមួយចំនួនគាំទ្រ ឬយ៉ាងណា?»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ