• សាលារៀន នៅទូទាំងសហរដ្ឋអាមេរិក នឹងត្រូវពន្យារពេលបើកឡើងវិញ

    រដ្ឋធានីវ៉ាស៊ីតោន៖ ស្របពេលការផ្ទុះឡើងនូវវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង (Omicron) យ៉ាងខ្លាំង នោះ សាលារៀននានា នៅទូទាំងសហរដ្ឋអាមេរិក នឹងត្រូវពន្យារពេលនូវការបើកដំណើរការឡើងវិញ ហើយអាជ្ញាធរ នៃប្រទេសមហាអំណាចកំពូលនេះ ក៏កំពុងតែបង្កើននូវការចាក់វ៉ាក់សាំងកូវីដដល់កុមារ ដែលមានអាយុចន្លោះពី១២-១៥ឆ្នាំ។

    សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ថា ស្របពេលវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងតែរុញច្រានឲ្យអត្រាឆ្លងកូវីដ-១៩ដល់កម្រិតខ្ពស់ នៅសហរដ្ឋអាមេរិកនោះ សាលរៀនរាប់ពាន់កន្លែង រួមទាំង នៅក្នុងទីក្រុងធំៗជាច្រើនទៀត ត្រូវពន្យារពេលចំពោះគម្រោងបើកសាលារៀនឡើងវិញ ក្រោមការផ្ទុះនូវការឆ្លងយ៉ាងខ្លាំង។ ភាពរអាក់រអួលនេះ បានធ្វើឱ្យឪពុកម្តាយជាច្រើន កំពុងតែព្យាយាមស្វែងរកការថែទាំកុមារ ក៏បង្កើតឱ្យមានភាពវឹកវរ នៅដើម ឆ្នាំ២០២២នេះផងដែរ។

    លោកវេជ្ជបណ្ឌិត Anthony Fauci កំពូលអ្នកជំនាញជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក បាន និងកំពុងមើលឃើញករណីឆ្លងថ្មីយ៉ាងខ្លាំងបំផុត។ ឥឡូវនេះជាមធ្យមមានករណីឆ្លងថ្មី នៃជំងឺកូវីដកើនដល់ ៤00 000 ករណីក្នុងមួយថ្ងៃ ជាមួយនឹងការសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក៏កើនឡើងផងដែរ។ បច្ចុប្បន្ន នៅសហរដ្ឋអាមេរិក មានករណីឆ្លងថ្មីច្រើន លើសពីអ្វីដែលយើងស្មានទុកពីមុន។

    រដ្ឋបាលចំណីអាហារ និង ឱសថរបស់សហរដ្ឋអាមេរិក ហៅកាត់ FDA កាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ បានអនុម័តឲ្យប្រើដូសទី៣ ជាវ៉ាក់សាំង Pfizer និង BioNTech សម្រាប់កុមារ ដែលមានអាយុចន្លោះពី១២-១៥ឆ្នាំ ហើយបានបន្ថយពេលវេលា សម្រាប់ដូសជំរុញ ពី១ខែទៅ៥ខែ ក្រោយការចាក់ដូសដំបូង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ