• នៅតំបន់មាត់សមុទ្រ ក្នុងសប្តាហ៍នេះ អាចចុះត្រជាក់ដល់ ១៩°C

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥-១១ ខែមករា ឆ្នាំ២០២២។

    ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
    * សីតុណ្ហភាពអប្បបរមាមានពី២០-២២ °C
    * សីតុណ្ហភាពអតិបរមាមានពី៣១-៣៣ °C
    * នៅថ្ងៃទី ៦-៨ ខែមករា អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង។

    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
    * សីតុណ្ហភាពអប្បបរមាមានពី ១៩-២១ °C
    * សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមាមានពី ១៩-៣១ °C
    * សីតុណ្ហភាពអតិបរមាមានពី ២៩-៣១ °C
    * នៅថ្ងៃទី៦-៩ ខែមករា អាចមានភ្លៀងក្នុងកម្រិតពីផ្សែងក្រូចទៅខ្សោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ