• Raeem Sterling រៀនភាសាអេស្បាញស្របពេលការផ្លាស់ទៅ Barcelona នៅតែផ្សារភ្ជាប់

    ខ្សែប្រយុទ្ធ Raheem Sterling របស់ Man. City កំពុងរៀនភាសាអេស្ប៉ញចំពេលមានការចាប់អារម្មណ៍ បានលើកឡើងថាក្លឹបយក្សអស្បាញ Barcelona មានការចាប់អារម្មណ៏ចង់បានកីឡាករវ័យ ២៧ ឆ្នាំរូបនេះផ្ទេរ ទៅកាន់ទឹកដី Camp Nou ក្នុងយុទ្ធនាការពាក់កណ្តាលរដូវកាលនេះ ។ គ្រូបង្វឹក Xavi Hernandez គឺជាអ្នកដែលមានការកោតសរសើរពីសមត្ថភាព របស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះបើទោះបីជាក្លឹបយក្សកាតាឡាន់បានចុះហត្ថលេខានាំយកអតីតមិត្តរួមក្រុម Man City កលីឡាករFerran Torres ក្នុងតម្លៃ ៥៥ លានអឺរ៉ូកាលពីដើមសប្តាហ៍នេះក៏ដោយ។

    ប្រភពពី Daily Mirror បានចុះផ្សាយថាៈ Torres បានជួយ Sterling រៀនភាសាអេស្ប៉ញកំឡុងពេលប្រកបអាជីពនៅកីឡដ្ឋាន Etihad ដោយអ្នកទាំងពីរហាត់និយាយភាសាដ៏ល្បីល្បាញលំដាប់ពិភពលោកនេះជាមួយគ្នាជាញឹកញាប់។

    លោកPep Guardiolaបច្ចុប្បន្នមានបំណងចង់បន្តរក្សាទុកខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះអោយបន្តលេងនៅក្លឹបយ៉ាងហោចណាស់រហូតដល់បញ្ចប់រដូវកាលនេះទោះបីកន្លងមកមិនជាប់ជម្រើស១១នាក់ទៀងទាត់ក៏ដោយ ។Sterling ដែលនៅសេសសល់កិច្ចសន្យា ១៨ ខែទៀត ថ្មីៗនេះបានបង្ហាញទម្រង់លេង ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ក្រុមជម្រើសដំបូង ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១០ លើកចុងក្រោយនៅ គ្រប់ការប្រកួតទាំងអស់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ