• សាកលវិទ្យាល័យ UC ប្រកាសផ្តល់អាហារូបករណ៍១០០%ចំនួន៥០០កន្លែង ដល់សិស្សានុសិស្ស!

    សាកលវិទ្យាល័យកម្ពុជាដែលជាសាកលវិទ្យាល័យឯកជនឈានមុខគេមួយ​នៅរាជធានីភ្នំពេញបាន ប្រកាលផ្តល់អាហារូបករណ៍សន្តិភាពឆ្នាំ២០២២-២០២៦ ១០០% ចំនួនរហូតដល់៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ វគ្គសិក្សាទី២ ដល់សិស្សានុសិស្សគ្រប់ឆ្នាំសិក្សារួមទាំងបេក្ខជនដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅឆ្នាំនេះផងដែរ។

    អាហារូបករណ៍សន្តិភាពផ្តល់ជូន១០០%សម្រាប់សិក្សារយពេល៤ឆ្នាំ ចំនួន ៥០០កន្លែងនេះ គឺសម្រាប់កម្មវិធីថ្នាក់បរិញ្ញាបត្រគ្រប់មហាវិទ្យាល័យ គ្រប់មុខជំនាញ ទាំងអស់ ដល់សាធារណ:ជនគ្រប់រូបដែលមានបំណងសិក្សានៅក្នុងសាកលវិទ្យាល័យកម្ពុជា អាចធ្វើការមកដាក់ពាក្យបានយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

    កំណត់សម្គាល់៖

    -សម្រាប់ថ្ងៃទទួលពាក្យប្រឡងអាហារូបករណ៍ចុងក្រោយគឺនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២

    -ប្រឡងសរសេរ នៅថ្ងៃទី ២២ ខែខែកុម្ភ: ឆ្នាំ២០២២

    -ប្រកាលលទ្ធផលអាហារូបករណ៍ ថ្ងៃទី ២៥ ខែខែកុម្ភ: ឆ្នាំ២០២២

    -មុខវិជ្ជាដែលត្រូវប្រឡងដើម្បីទទួលបានអាហារូបករណ៍រួមមាន ភាសាអង់គ្លេស និងចំណេះដឹងទូទៅជាភាសាខ្មែរ

    សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០៩៦ ៤៧៩ ៧៣០៧/០៩៣ ៧៧៧ ២២៦ ឬក៏អាចទៅសាកសួរព័ត៌មានដោយផ្ទាល់ពីសាកលវិទ្យាល័យដែលមានទីតាំងស្ថិតនៅលើផ្លូវណតប្រ៊ីដ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិតស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ