សិង្ហបុរីបានរាយការណ៍ករណីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២០៩នាក់កាលពីចុងសប្ដាហ៍កន្លងទៅ ដោយ១០០នាក់ជាករណីនាំចូល។
បន្ថែមអ្នកស្លាប់ម្នាក់ទៀតកាលពីម្សិលមិញ ធ្វើឲ្យចំនួនស្លាប់សរុបដោយកូវីដនៅក្នុងប្រទេសកោះមួយនេះឡើងដល់៨២២នាក់។ យ៉ាងណាតួលេខឆ្លងបានធ្លាក់ចុះពីចំនួនឆ្លង២៤៨នាក់កាលពីថ្ងៃសៅរ៍ ហើយក្នុងចំណោមអ្នកឆ្លងថ្មីកាលពីថ្ងៃអាទិត្យ មាន១០៩នាក់ឆ្លងនៅក្នុងស្រុក។
ក្នុងចំណោមអ្នកឆ្លងកាលពីថ្ងៃអាទិត្យ ១០៤នាក់ឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុងដោយក្នុងនេះ៧៣នាក់ជាករណីនាំចូល និង៣១នាក់ឆ្លងនៅក្នុងស្រុក៕