• ប្រជាពលរដ្ឋឆ្ងល់ ហេតុអីក្រសួងប្រៃសណីយ បែរ​ជា​អ្នកនាំថ្នាំកូវីដមកលក់? ស្រាប់ក្រសួងឆ្លើយវិញ៤ចំណុច

    ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្ដីជូនដំណឹង ស្តីពីការនាំចូលនិង ចែកចាយឱសថ ម៉ូលណាទ្រីស សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យក្នុងគោលបំណងដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ស្រាប់តែមានមតិមហាជនបានឆ្ងល់ និងលើកឡើងថា ក្រសួង​នេះ គួរ​ធ្វើ​កិច្ចការ​ដែល​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន ហើយ​ទុក​ការងារ​ឲ្យក្រុមហ៊ុននាំចូលឱសថព្យាបាលជំងឺកូវីដ-១៩ លក់និងចែកចាយ វិញប្រសើរជាង។

    បញ្ហា​នេះ ក្រសួង​ក៏បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ ចំពោះ​ការ​លើក​ឡើង​នេះ ដោយ​ក្នុង​នោះ​មាន​ហេតុផល​ ៤ចំណុច​សំខាន់​ៗ ដែល​ក្រសួង​ចាំបាច់​ចូល​រួម​កិច្ចការ​ខាង​លើ។ ចំណុច​ទាំង​នោះ​មាន៖

    ១. ការចែកចាយនេះគឺដើម្បីកុំឱ្យឱសថមានតម្លៃថ្លៃនៅលើទីផ្សារ

    ២. ការចែកចាយនេះគឺសម្រាប់ជូនគោលដៅដែលអាចឱ្យប្រជាពលរដ្ឋទិញបន្តបាន ដោយតម្លៃសមរម្យ

    ៣. យើងគ្រប់គ្នាត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាហានិភ័យដល់សុខភាពប្រជាពលរដ្ឋ

    ៤. ក្នុងការចូលរួមចំណែកជួយសង្គម ក្រសួងបានចាត់មន្ត្រីមួយក្រុមដើម្បីជួយកិច្ចការចែកចាយនេះ ហើយក្រសួងក៏នៅមានធនធានមនុស្សគ្រប់គ្រាន់ ដែលបាននិងកំពុងបំពេញការងារយ៉ាងស្វិតស្វាញ ដើម្បីអភិវឌ្ឍវិស័យក្រោមសមត្ថកិច្ច រួចហើយ។

    គួរបញ្ជាក់ផងដែរថា ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍បានចេញសេចក្ដីជូនដំណឹងពីឱសថនេះ នឹងត្រូវចែកចាយក្នុងតម្លៃ ៥៥ ដុល្លារអាម៉េរិក ក្នុង១ដូស (១ដូស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់) កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន តាមលក្ខខណ្ឌដូចខាងក្រោម៖

    – បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី៥ ដល់១០ដូស
    – មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ៦៥ ដុល្លារ អាម៉េរិក ក្នុង១ដូស
    – មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ២សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ