• ចំនួនអ្នកឆ្លងកូវីដ១៩ នៅឡាវថយចុះ ស្របពេលរដ្ឋាភិបាលត្រៀមបើកប្រទេសឡើងវិញ

    ប្រទេសឡាវបានរាយការណ៍ថា មានករណីអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨៥១នាក់ និងករណីអ្នកស្លាប់ថ្មីដែលពាក់ព័ន្ធនឹងជំងឺនេះចំនួន ៨នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាលប្រទេសអាស៊ានមួយនេះ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១។

    បន្ទាប់ពីរយៈពេល៦ថ្ងៃជាប់គ្នានៃការកត់ត្រាករណីអ្នកឆ្លងជំងឺកូវីដ-១៩ ដែលមានចំនួន ៤ខ្ទង់នោះ នេះជាលើកដំបូងហើយដែលចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសនេះបានធ្លាក់ចុះមកនៅត្រឹម ៣ខ្ទង់ គឺធ្លាក់ចុះចំនួន ១៥៦នាក់បើប្រៀបធៀបទៅនឹងថ្ងៃទី២៥ ខែធ្នូ។ គិតមកដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ បានកើនឡើងដល់ ១០៦ ២៣១នាក់ហើយ ដោយក្នុងនោះ ៣២៥នាក់បានស្លាប់។

    រដ្ឋាភិបាលឡាវកំពុងជំរុញកម្មវិធីចាក់វ៉ាក់សាំងមូលដ្ឋានសម្រាប់ប្រជាជន និងការចាក់វ៉ាក់សាំងសម្រាប់ក្រុមប្រជាជនដែលមានហានិភ័យខ្ពស់ ដូចជាបុគ្គលិកសុខាភិបាល សន្តិសុខសាធារណៈ និងកងកម្លាំងយោធា ដើម្បីឈានទៅដល់ការរៀបចំបើកប្រទេសឡើងវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ