• អង់គ្លេសកត់ត្រាអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃលើសពី«១០០,០០០ករណី» ជាលើកដំបូង

    (ឡុងដ៍)៖ តួលេខចុងក្រោយបំផុតរបស់រដ្ឋាភិបាលអង់គ្លេសបានបង្ហាញថា ករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃនៅក្នុងចក្រភពអង់គ្លេស បានកើនឡើងលើសពី១០០,០០០ករណីជាលើកដំបូង ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

    ករណីឆ្លងថ្មីដែលបានរាយការណ៍នៅថ្ងៃនេះមានចំនួនរហូតដល់ ១០៦,១២២ករណី ដោយបានបំបែកកំណត់ត្រាលើសចំនួនដែលត្រូវបានរាយការណ៍កាលពីថ្ងៃទី១៧ ខែធ្នូ ដែលកាលណោះមានចំនួន៩៣,០៤៥ករណី។

    កាលពីថ្ងៃអង្គារនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា មិនមានវិធានការរឹតបន្តឹងថ្មី ដែលនឹងត្រូវបានណែនាំនៅក្នុងប្រទេសអង់គ្លេស មុនថ្ងៃបុណ្យណូអែលនោះទេ។

    ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីរូបនេះមិនបានបដិសេធចំពោះលទ្ធភាព នៃការចាត់វិធានការថ្មីក្រោយបុណ្យណូអែលនោះទេ ថ្បិតថាវីរុសបំប្លែងខ្លួនថ្មី Omicron ឆ្លងរីករាលដាលក្នុងអត្រាខ្ពស់មិនធ្លាប់មានពីមុន។

    គួរបញ្ជាក់ថា ក្នុងរយៈពេល២៨ថ្ងៃមានអ្នកស្លាប់ចំនួន១៤០នាក់ត្រូវបានរាយការណ៍។ តួលេខនៅថ្ងៃនេះគឺជាចំនួនខ្ពស់បំផុតនៃរបាយការណ៍ឆ្លងកូវីដ១៩ប្រចាំថ្ងៃ ចាប់តាំងពីការធ្វើតេស្តទ្រង់ទ្រាយធំដែលបានចាប់ផ្តើមនៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២០៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ