• ថៃសង្ស័យអូមីក្រុងជិត១០០នាក់បន្ថែម ខណ:ថ្ងៃនេះឆ្លងជាងពីរពាន់នាក់ ស្លាប់ក៏ច្រើន

    ប្រទេសថៃបានបន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន “២,៤៧៦” នាក់ និងស្លាប់ ចំនួន៣២នាក់ បន្ថែមទៀត ក្នុងនោះកំពុងតែសង្ស័យថាជាប្រភេទ អូមីក្រុងដល់ទៅ៩៧នាក់ឯណោះ នៅក្នុងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thairath News។

    បច្ចុប្បន្ននេះ ស្ថានភាពនៅក្នុងប្រទេសថៃ អត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តកើនឡើងជាលំដាប់ហាក់មិនទាន់មានការថមថយសោះនៅឡើយ ជាពិសេសវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីអូមីក្រុង កំពុងតែវាយលុយ និងឆ្លងទាំងក្នុងនិងពីក្រៅប្រទេសជាបន្តបន្ទាប់ ក្នុងនោះរកឃើញ៦៣ករណីជាប្រភេទអូមីក្រុងកាលពីម្សិលមិញ ខណ:រសៀលថ្ងៃនេះ ៩៧នាក់បន្ថែមកំពុងតែសង្ស័យថាឆ្លងអូមីក្រុង និងកំពុងរង់ចាំការបញ្ចាក់បន្ថែមពីមន្ត្រីសុខាភិបាល ។ជាសរុបមកវិញប្រទេសថៃមានអ្នកឆ្លងនិងស្លាប់ដោយសារតែកូវីដ១៩ជារៀងរាល់ថ្ងៃ ដោយរហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់២,១៦៧,៦៦៦នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,១០៨,៧៧១នាក់ កំពុងសម្រាកព្យាបាលជំងឺមានចំនួន៣៨,៨៩២នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩មានរហូតទៅដល់២១,៤៣៨នាក់ឯណោះ។

    គួរបញ្ជាក់ផងដែរថាប្រទេសថៃក៏បានបង្កើនយុទ្ធនាការនៃការចាក់វ៉ាក់ បង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ របស់ខ្លួនដែរ ដោយរហូតមកដល់ពេលនេះមានចំនួនអ្នកចាក់វ៉ាក់បានរួចរាល់មានដូចខាងក្រោម៖

    ១. ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី១ហើយ មានចំនួន៥០,៦០៤,១៤៤នាក់។

    ២. ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី២ហើយ មានចំនួន៤៤,៤៨៧,១៣៣នាក់។

    ៣. ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី៣ហើយ មានចំនួន៥,០៨០,៥៦៤នាក់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ