• ចក្រភពអង់គ្លេស ត្រៀមដាក់ចេញវិធានការរឹតត្បិត ខណៈ Omicron កំពុងអុកឡុកតំបន់អឺរ៉ុប

    (ឡុងដ៍)៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងគឲឡុងដ៍) បាននិយាយថា លោកនឹងដាក់ចេញនូវវិធានការរឹតត្បឹត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Omicron ប្រសិនបើចាំបាច់ បន្ទាប់ពីប្រទេសហូឡង់ បានចាប់ផ្តើមដាក់ចេញនូវវិធានការបិទខ្ទប់ជាលើកទី៤ ខណៈដែលបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត កំពុងពិចារណាលើការដាក់ចេញនូវវិធានរឹតត្បឹត ថ្ងៃបុណ្យណូអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

    លោក Boris Johnson ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេស បានរាយការណ៍ថាចក្រភពអង់គ្លេសអាចនឹងដាក់ចេញនូវ វិធានការតឹត្បឹតសារជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Omicron។ លោកបន្ថែមថាស្ថានភាពគឺ «ពិបាកខ្លាំងណាស់» ហើយ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ កំពុងកើនឡើងយ៉ាងគំហុកនៅទីក្រុងឡុងដ៍។

    លោក Boris Johnson បន្ថែមថា «ខ្ញុំត្រូវតែនិយាយទៅកាន់សាធារណជនអង់គ្លេស ហើយខ្ញុំត្រូវតែនិយាយទៅកាន់អ្នករាល់គ្នាថា យើងនឹងដាក់ចេញនូវវិធានការ រឹតត្បឹតណាមួយនៅថ្ងៃអនាគត ប្រសិនបើវាចាំបាច់ត្រូវធ្វើ ដើម្បីការពារសាធារណជន»។

    ករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron កំពុងកើនឡើងយ៉ាងគំហុកនៅទូទាំងទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ដោយកើនឡើងទ្វេដងរៀងរាល់ ២ ឬ៣ថ្ងៃ នៅទីក្រុងឡុងដ៍ និងកន្លែងផ្សេងទៀត ហើយធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុ និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

    គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងថ្មី Omicron ត្រូវបានរកឃើញជាលើកដំបូងកាលពីខែមុននៅប្រទេសអាហ្វ្រិកខាងត្បូង និងទីក្រុងហុងកុង ហើយរហូតមកដល់ពេលនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសយ៉ាងហោចណាស់៨៩ហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ