• តារាតេន្នីស Rafael Nadal វិជ្ជមានកូវីដ១៩ ក្រោយត្រឡប់ពីសហព័ន្ធអារ៉ាប់រួម

    (ម៉ាទ្រីដ)៖ កីឡាករតេន្នីសសញ្ជាតិអេស្ប៉ាញ Rafael Nadal បានអះអាងនៅថ្ងៃចន្ទថា លោកមានភាពវិជ្ជមានជំងឺកូវីដ១៩ នៅពេលត្រឡប់ទៅដល់អេស្ប៉ាញវិញ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

    លោក Nadal បានត្រឡប់ទៅកាន់មាតុភូមិវិញ បន្ទាប់ពីមានបញ្ហារបួសជើងនៅក្នុងព្រឹត្តិការណ៍ប្រកួតមួយ នៅទីក្រុង Abu Dhabi របស់សហព័ន្ធអារ៉ាប់រួមកាលពីសប្តាហ៍មុន។

    «ខ្ញុំចង់ប្រកាសថា ការត្រឡប់មកផ្ទះរបស់ខ្ញុំ បន្ទាប់ពីប្រកួតនៅទីក្រុង Abu Dhabi ខ្ញុំមានភាពវិជ្ជមានជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ត PCR» នេះបើតាមកីឡាកររូបនេះ បានសរសេរលើបណ្តាញសង្គម។

    លោកបន្ថែមថា «ខ្ញុំកំពុងឆ្លងកាត់គ្រាដ៏អាក្រក់មួយ ប៉ុន្តែខ្ញុំមានទំនុកចិត្តថា ខ្ញុំនឹងធូរស្បើយបន្តិចម្តងៗ។ ពេលនេះខ្ញុំកំពុងធ្វើចត្តាឡីស័ក និងព្យាបាលជំងឺនៅផ្ទះ»។

    លោក Nadal បានបញ្ជាក់ថា ជំងឺរបស់លោកអាចប៉ះពាល់ការចូលរួមរបស់លោក ក្នុងការប្រកួតនាពេលអនាគតផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ