• អគ្គិភ័យឆេះឃ្លាំងស្តុកទំនិញ យ៉ាងសន្ធោសន្ធៅបង្កឡើង ដោយឆ្លងចរន្តអគ្គិសនី

    ភ្នំពេញ៖ អគ្គិភ័យបានលេបត្របាក់ក្រុមហ៊ុនហាវ៉ាស់ រីវើអឃីត មួយកន្លែងយ៉ាងសន្ធោសន្ធៅ និងបំផ្លាញសម្ភារៈនៅក្នុងឃ្លាំងអស់ស្ទើរទាំងស្រុង បង្កឡើងដោយឆ្លងចរន្តអគ្គិសនី។

    ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនាវេលាម៉ោង ៦និង៤៥នាទី យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ២៥អា ផ្លូវ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីពលរដ្ឋរស់នៅជាប់នឹងកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់ឮស្នូសម្លេងផ្ទុះ ចេញពីក្នុងឃ្លាំងរួចបង្កទៅជាអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ័យខ្លាចដល់ពលរដ្ឋជិតខាង បន្ទាប់មកពួកគាត់ក៏បានរាយការណ៍ ទៅខាងសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។

    ក្រោយពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលដំណឹងថា មានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកទំនិញ នៅខណ្ឌទួលគោក ក៏បញ្ចេញរថយន្តពន្លត់អគ្គិភ័យទៅជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាម។

    ក្រោយពេលបាញ់ពន្លត់ចប់ឃើញថា ប្រើប្រាស់ឲ្យរថយន្តពន្លត់អគ្គិភ័យអស់១៦គ្រឿង ហើយនៅក្នុងនោះដែរ មិនមានអ្នកស្លា.ប់ មិនមានអ្នករងរបួស រងការខូចខាតតែសម្ភារៈ នៅក្នុងឃ្លាំងអស់ស្ទើរទាំងស្រុង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ