• អាជ្ញាធរខេត្តស្វាយរៀង បញ្ជូនជនជាតិវៀតណាម ២២នាក់ ទៅប្រទេសវៀតណាមវិញ ពីបទៈ ជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា

    បាវិត៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានសហការជាមួយស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងនគរបាល ខេត្តស្វាយរៀង និងសហការី បានបញ្ជូនជនជាតិវៀតណាម ចំនួន២២នាក់ ស្រី០៤នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។

    ជនជាតិវៀតណាមទាំង២២នាក់នេះ ត្រូវបានប្រគល់ជូនទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ