ជាការពិតណាស់ស្ករ ជាគ្រឿងផ្សំដើម្បីបង្កើនរសជាតិអាហារនិងបង្អែមផ្សេងៗផងដែរ ប៉ុន្តែការទទួលទានស្ករច្រើនពេកនិងបណ្តាលអោយកើតជំងឺផ្សេងៗ ដូចជា៖
១.បណ្តាលអោយមានជាតិអាសុីតនៅក្នុងឈាម ការដែលយើងទទួលទានស្ករច្រើនពេក ដូចជា ស្ករស និងស្ករនៅក្នុងផ្លែឈើ ទឹកដោះគោ ទឹកឃ្មុំ វានឹងជ្រាបចូលទៅក្នុងសរសៃឈាម និងបង្កអោយកើតឡើងជា ការឡើងជាតិអាសុីតច្រើននៅក្នុងឈាម ទើបធ្វើអោយរាង្គកាយបាត់បង់សមតុល្យផងដែរ
២.លើសជាតិខ្លាញ់ ស្ករសដែលយើងទទួលទានទៅ នឹងចូលទៅសន្សំនៅក្នុងថ្លើម ប្រសិនបើយើងទទួលទានជាតិស្ករច្រើនពេក ថ្លើមនឹងបញ្ចូលចូលទៅក្នុងឈាម និងបង្កអោយឈាមបំលែងទៅជាជាតិខ្លាញ់ នៅតាមក្បាលពោះ គូទ ត្រគាក ដើមជើង ជាដើម
៣.បណ្តាលអោយសំពាធឈាមឡើងខ្ពស់
៤.បណ្តាលអោយងងុយគេង
៥.បង្កអោយកើតជាបញ្ហាសុខភាពផ្សេងៗ ដូចជា ការឡើងមុន កន្ទួលរមាស់ ទឹកនោមផ្អែម ជម្ងឺបេះដូង មហារីកថ្លើម ជាដើម
៦.បណ្តាលអោយពុកឆ្អឹងនិងពុកធ្មេញ
៧.បណ្តាលអោយ ជម្ងឺផ្សេងៗនៅមាននៅក្នុងរាង្គកាយកាន់តែធ្ងន់ធ្ងរទៅៗ