• WHO៖ ទ្វីបអាហ្រ្វិកកំពុងប្រឈមមុខនឹងរលកឆ្លងទី៤ នៃជំងឺកូវីដ១៩ ដែលជំរុញដោយវីរុសបំប្លែងខ្លួនថ្មី Omicron

    (អាហ្វ្រិក)៖ មន្ត្រីនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារនេះថា ទ្វីបអាហ្រ្វិកកំពុងរងការវាយប្រហាររលកទី៤ នៃជំងឺរាតត្បាតកូវីដ១៩ ដែលជំរុញដោយវីរុសបំប្លែងខ្លួនថ្មី Omicron បន្ទាប់ពីបានកត់ត្រាការកើនឡើងយ៉ាងលឿនបំផុតប្រចាំសប្តាហ៍ នៃករណីថ្មីចាប់តាំងពីខែឧសភា ឆ្នាំ២០២០មក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

    លោក Matshidiso Moeti នាយកអង្គការសុខភាពពិភពលោក WHO ប្រចាំទ្វីបអាហ្រ្វិក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំនៅទីក្រុង Brazzaville នៃរដ្ឋធានីសាធារណៈរដ្ឋកុងហ្គោថា «ទ្វីបអាហ្រ្វិកឥឡូវនេះកំពុងស្ថិតក្នុងរលកឆ្លងជាលើកទី៤ នៃជំងឺរាតត្បាតកូវីដ១៩ ដែលជំរុញដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron»។

    ករណីឆ្លង Omicron ជាង២,៧០០ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៥៩ ដែលក្នុងនោះមានប្រទេសអាហ្វ្រិកចំនួន១១ ដែលរ៉ាប់រ៉ងមប្រមាណ៣% នៃចំនួនករណីសរុប។ ទោះជាយ៉ាងណា យោងតាមអង្គការសុខភាពពិភពលោកដដែល ចំណែករបស់អាហ្រ្វិកកំពុងធ្លាក់ចុះជាលំដាប់ ហើយអាហ្រ្វិកខាងត្បូងលែងនាំមុខគេលើពិភពលោកចំពោះករណីឆ្លង Omicron ទៀតហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ