• រឿងរ៉ាវនៅក្រោយនៃកិច្ចព្រមព្រៀង ៦០លានដុល្លារដើម្បីទទួលបានសិទ្ធិប្រើប្រាស់ឈ្មោះ «Meta» របស់ក្រុមហ៊ុន Facebook

    (អាមេរិក)៖ Meta Platforms Inc គឺជាក្រុមហ៊ុនធំ ឬក្រុមហ៊ុនមេរបស់ Facebook ដែលត្រូវបានបង្កើតឡើងកាលពីថ្មីៗនេះ ដើម្បីគ្រប់គ្រង់ អាជីវកម្មផ្សេងៗទាំងរបស់ Facebook និងដើម្បីបង្កើតអាណាចក្រនៃពិភពនិមិ្មត metaverse ដោយឡែកនៅថ្ងៃនេះមានអាថ៍កំបាំងមួយ ទាក់ទងនឹងឈ្មោះ Meta ត្រូវបានទម្លាយជាសាធារណ:។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Facebook បានទិញ ឈ្មោះ «Meta» ក្នុងតម្លៃ ៦០លានដុល្លារអាមេរិកពីធនាគារមួយដែលមានឈ្មោះថា Meta Financial Group (MetaBank)។

    នៅក្នុងឯកសារផ្លូវការមួយរបស់ MetaBank មួយបានបញ្ជាក់ថា មានក្រុមហ៊ុនឈ្មោះ Delaware (Beige Key LLC) បានយល់ព្រមទិញ ស្លាកញ្ញាអាជីវកម្មដើម្បីទទួលបានសិទ្ធិប្រើប្រាស់ឈ្មោះ «Meta» ក្នុងតម្លៃ ៦០លានដុល្លារអាមេរិក ដែលការទិញលក់នេះត្រូវបានធ្វើឡើង នៅ មុនពេលក្រុមហ៊ុន Facebook ប្ដូរឈ្មោះទៅជា «Meta»។

    អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta Platforms Inc បានថ្លែងឱ្យដឹងថា ក្រុមហ៊ុន Delaware (Beige Key LLC) គឺមានទំនាក់ទំនងល្អ ជា មួយនឹង Facebook ហើយគេក៏ក្រុមផ្ដល់សិទ្ធិក្នុងការប្រើប្រាស់ឈ្មោះនេះមកឱ្យ Facebook ផងដែរ។ មួយវិញទៀតនៅមុនពេល Facebook ប្ដូរឈ្មោះនោះ គឺបានពិភាក្សាជាមួយនឹងខាង Meta Financial Group ដើម្បីទទួលបានការព្រមព្រៀងក្នុងការប្រើឈ្មោះ នេះ ដែរ។

    គួរបញ្ជាក់ផងដែរថា Facebook បានប្រកាសប្តូរឈ្មោះទៅជា Meta Platforms Inc (Meta) កាលពីខែតុលា ឆ្នាំ២០២១កន្លងទៅនេះ និងបានប្រកាសវិនិយោគទុនយ៉ាងច្រើននៅក្នុងការបង្កើតនូវពិភពនិម្មិត ដែលហៅថា metaverse៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ