• ចំនួនអ្នកស្លាប់ដោយសារព្យុះកំណាច Tornado នៅសហរដ្ឋអាមេរិក កើនដល់ ៨៨នាក់

    (វ៉ាស៉ីនតោន)៖ ចំនួនអ្នកស្លាប់ដោយសារព្យុះកំណាចថូណាដូ (Tornado) នៅក្នុងសហរដ្ឋអាមេរិក បានកើនដល់ ៨៨នាក់ហើយ ខណៈអាជ្ញាធរកំពុងបន្ត ការជួយសង្រ្គោះកម្មកររាប់សិបនាក់ នៅឯរោងចក្រមួយកន្លែងក្នុងរដ្ឋ Kentucky ដែលត្រូវបានគេជឿជាក់ថានៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

    កាលពីយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ព្យុះកំណាចថូណាដូ (Tornado) ជាច្រើន បានវាយប្រហារលើតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃសហរដ្ឋអាមេរិក ក្នុងនោះរួមមានរដ្ឋដទៃទៀត រដ្ឋអាកាន់សាស់ (Arkansas), រដ្ឋថេនណេសី (Tennessee), រដ្ឋអ៉ីលីណយ (Illinois), រដ្ឋមីស៊ូរី (Missouri), រដ្ឋមីស៉ីស៉ីពី (Mississippi) រួមទាំងរដ្ឋឃិនថាក់គី (Kentucky) ដែលមានអ្នកស្លាប់ច្រើនជាងគេដល់ទៅ ៧៤នាក់ និង១០៩នាក់ទៀតកំពុងបាត់ខ្លួន នៅឡើយ ហើយនេះកំពុងបង្កឱ្យមានការព្រួយបារម្ភថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង។

    គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតចំពោះការប្រកាសអាសន្ននៅរដ្ឋ Kentucky សម្រាប់គ្រោះមហន្តរាយព្យុះ Tornado នេះ ហើយលោកក៏មានបំណងគ្រោងធ្វើទស្សនកិច្ច ទៅកាន់តំបន់រងគ្រោះផ្ទាល់ផងដែរ ដើម្បីពិនិត្យមើលស្ថានការណ៍ជាក់ស្តែងនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ