• អ្នកប្រើ iPhone ភ្ញាក់ផ្អើលមុខងារថ្មី ទោះធ្លាប់ស៊ីគ្រឿងអីក៏ឆែកដឹង

    Apple ធ្វើឱ្យអ្នកប្រើភ្ញាក់ផ្អើលតែម្ដង ត្បិតអ្នកប្រើ iPhone លើ iOS 15.2 អាចឆែកដឹងថា ទូរសព្ទខ្លួនធ្លាប់បានដោះដូរអ្វីខ្លះ ហើយអាចដឹងទៀតថា គ្រឿងបន្លាស់នោះជាគ្រឿងបន្លាស់ត្រឹមត្រូវឬអត់ ដោយបង្ហាញ “Genuine Apple Part” និងគ្មានប្រភពច្បាស់លាស់ ដោយបង្ហាញ “Unknown Part”។

    ដើម្បីឆែកពីដឹងថា iPhone ធ្លាប់ដោះដូរ ឬជួសជុលអ្វីខ្លះ អ្នកអាចចូលទៅកាន់ Settings > General > About > អូសចុះក្រោមមកចំណុច Parts And Service History។

    ការឆែកពីប្រវត្តិ iPhone ក៏មានកំណត់ផងដែរ ចំពោះម៉ូឌែល៖

    – iPhone XR, XS, XS Max, iPhone SE (2nd generation) អាចឆែកដឹងត្រឹម ការដោះដូរថ្មទូរសព្ទប៉ុណ្ណោះ
    – iPhone 11, iPhone 12, និង iPhone 13 អាចឆែកដឹងពីការដោះដូរថ្ម និងអេក្រង់
    – iPhone 12 និង iPhone 13 អាចឆែកដឹងពីការដោះដូរថ្ម អេក្រង់ និងកាមេរ៉ា

    យ៉ាងណា បច្ចុប្បន្នមុខងារនេះកំពុងស្ថិតក្នុងជំនាន់ iOS 15.2 beta version នៅឡើយ មិនទាន់ដាក់ឱ្យប្រើជាផ្លូវការ public version នោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ