កូរ៉េខាងត្បូង ឆាប់ៗនេះនឹងធ្វើការបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប អេអាយ (AI) ដើម្បីស្កេនពិនិត្យរកមេរោគកូវីដ១៩ នៅក្នុងខ្លួនមនុស្ស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
កាមេរ៉ា CCTV ជាង១មុឺនគ្រឿង គ្រោងនឹងប្រើប្រាស់ដើម្បីស្កេនលើខ្លួនមនុស្ស ពិនិត្យរកមេរោគកូវីដ។ បច្ចេកវិទ្យា AI នេះ នឹងធ្វើការចាប់យកសកម្មភាពរាល់ពេលមនុស្សដើរឆ្លងកាត់មុខប្រព័ន្ធកាមេរ៉ា ដែលបានកំណត់ទុក។ នៅពេលមានអ្នកវិជ្ជមានមេរោគកូវីដ នោះបច្ចេកវិទ្យា AI នឹងចាប់បានហើយផ្តល់ដំណឹងមកវិញ។
ក្រៅពីនោះ នៅមានបណ្តាប្រទេសមួយចំនូនទៀតនៅលើពិភពលោក រួមមាន ចិន រុស្សី ឥណ្ឌា ប៉ូឡូញ និង ជប៉ុន បានធ្វើតេស្តសាកល្បងនូវបច្ចេកវិទ្យា AI ស្កេនរកមេរោគកូវីដ ដើម្បីកាត់បន្ថយកម្លាំងពលកម្ម ដោយជំនួសមកវិញនូវការប្រើ់ប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបមួយនេះ៕