• WhatsApp អនុញ្ញាតឱ្យមានការទូទាត់ប្រាក់ជារូបិយប័ណ្ណគ្រីបតូ

    (អាមេរិក)៖ Meta Platforms Inc បានប្រកាសឱ្យដឹងថា នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការផ្ញើ និង ទទួលប្រាក់តាមរយៈប្រព័ន្ធទូទាត់ប្រាក់ជារូបិយប័ណ្ណគ្រីបតូដែលមានឈ្មោះថា «Novi» នៅលើកម្មវិធី WhatsApp ដែលនេះជាដំណឹង ថ្មី និង គួរឱ្យចាប់អារម្មណ៍បំផុត។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការទូទាត់ប្រាក់រូបិយប័ណ្ណគ្រីបតូនេះ នឹង អនុញ្ញាតឱ្យប្រើប្រាស់តែនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ក្រៅពីនេះនៅមិនទាន់អាចប្រើប្រាស់បាននៅឡើយទេ ដោយសារតែពាក់ព័ន្ធនឹង គោល នយោបាយនៃច្បាប់ប្រទេសនីមួយៗ។

    Meta Platforms Inc ដែលពីមុនជា Facebook ទើបតែបង្កើតនូវកម្មវិធីទូទាត់ប្រាក់ «Novi» នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ ខណៈដែលរូបិយប័ណ្ណឌីជីថលរបស់ខ្លួនឈ្មោះ «Diem» គ្រោងដាក់ឱ្យប្រើប្រាស់ជាសកល ប៉ុន្តែត្រូវបានអាកខានដោយសារតែ ការព្រួយបារម្ភអំពីបទប្បញ្ញត្តិផ្សេងៗ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ