• ទីបំផុតលោក Olaf Scholz ត្រូវបានបោះឆ្នោតគាំទ្រជាផ្លូវការ ជាអធិការបតីថ្មីរបស់អាល្លឺម៉ង់

    (ប៊ែរឡាំង)៖ សមាជិកសភាអាល្លឺម៉ង់ នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ បានបោះឆ្នោតតែងតាំងលោក អូឡាហ្វ សូលស៍ (Olaf Scholz) មកពីគណបក្សសង្គមប្រជាធិបតេយ្យ ជាអធិការបតីថ្មីជាផ្លូវការ ជាការបិទបញ្ចប់ការកាន់អំណាចអស់រយៈពេល ១៦ឆ្នាំ របស់លោកស្រី អាន់ជែលឡា មឺគែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

    លោក Olaf Scholz មានអាយុ ៦៣ឆ្នាំ ដែលធ្លាប់កាន់តំណែងជាអធិការបតីរងអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្រោមរដ្ឋាភិបាលដឹកនាំដោយលោកស្រី មឺគែល ទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងចំណោមសំឡេងបោះឆ្នោតពីសមាជិកសភា ៣៩៥រូប មកពីសភាជាន់ទាប។ បើតាមការគ្រោងទុក លោកស្រី មឺគែល នឹងប្រគល់តំណែងជាអធិការបតីឱ្យលោក Olaf Scholz នៅរសៀលថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងប៊ែរឡាំង) ហើយលោកនឹងស្បថចូលកាន់ តំណែងនៅចំពោះមុខសមាជិកសភាតែម្ដង។

    គួរបញ្ជាក់ថា ការឡើងកាន់តំណែងរបស់លោក Olaf Scholz គឺជាការបិទបញ្ចប់ការកាន់អំណាចអស់រយៈពេល ១៦ឆ្នាំ របស់លោកស្រី អាន់ជែលឡា មឺគែល ក្នុងនាមជាអធិការបតីអាល្លឺម៉ង់ និងនៅចំពេលអាល្លឺម៉ង់កំពុងប្រឈមមុខនឹងរលកទី ៤ ដ៏កាចសាហាវនៃ COVID-19, ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងនយោបាយការបរទេសចំពោះចិន ដែលសុទ្ធជាបញ្ហារង់ចាំលោក Scholz ដោះស្រាយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ