• Facebook បិទរាល់អាជីវកម្មទាំងអស់ដែលគ្រប់គ្រងដោយកងទ័ពមីយ៉ាន់ម៉ា

    (អាមេរិក)៖ Meta Platforms Inc ដែលពីមុនត្រូវបានគេស្គាល់ថាជា Facebook បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងហាមឃាត់អាជីវកម្មដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាទាំងអស់នៅលើ Platforms របស់ខ្លួនរួមមាន Facebook, Instagram និង WhatsApp ដែលនេះជាសកម្មភាពទប់ស្កាត់ជាមុនទៅលើកងកម្លាំងសន្តិសុខរបស់ប្រទេសមួយនេះដែលគ្រប់គ្រងដោយយោធា។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា កាលពីខែកុម្ភ:កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ បាន ប្រកាសថានឹងបញ្ឈប់ ឬហាមឃាត់អង្គភាពទាំងអស់ដែលមានទំនាក់ទំនងជាមួយនឹង យោធាមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ឈ្មោះថា «Tatmadaw»។

    លោក Rafael Frankel នាយកគ្រប់គ្រងគោលនយោបាយសាធារណ:របស់ Meta ប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងឱ្យដឹងថា «សេចក្ដីហាមឃាត់នេះគឺត្រូវអនុវត្តទៅលើគ្រប់សកម្មភាពទាំងអស់មិនថា សហគមន៍អន្តរជាតិ, សង្គមស៊ីវិល និងអាជីវកម្មណាមួយនោះទេ ឱ្យតែមានការទំនាក់ទំនងនឹងត្រូវហាមឃាត់ទាំងអស់ ដើម្បីជៀសវាងការផ្តល់មូលនិធិដល់កងទ័ព»។

    លោក Frankel បានបញ្ជាក់ថា បច្ចុប្បន្ននេះ Meta បានបិទបណ្ដាញទំនងចំនួន ១០០ ដោយក្នុងនោះមានគណនី, Page និង Group ដែលបានភ្ជាប់ទៅកាន់ អាជីវកម្មដែលគ្រប់គ្រងដោយយោធានមីយ៉ាន់ម៉ា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ