• Djokovic ស្ថិតក្នុងបញ្ជីចូលរួមព្រឹត្តិការណ៍ Australian Open នៅពេលកីឡាការិនី Williams មិនមានវត្តមាននោះទេ

    (ស៊ីដនី)៖ កីឡាករវាយតេន្នីសទោលលំដាប់លេខ១ ពិភពលោក Novak Djokovic មានឈ្មោះនៅក្នុងបញ្ជីចូលរួមផ្លូវការ សម្រាប់ការប្រកួតព្រឹត្តិការណ៍ Australian Open ប៉ុន្តែម្ចាស់ពានរង្វាន់ក្របខណ្ឌធំ Grand Slam វាយឯកត្តជនចំនួន ២៣លើក Serena Williams បានអវត្តមាន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១។

    Djokovic វ័យ ៣៤ឆ្នាំបានបដិសេធក្នុងការបង្ហាញពីស្ថានភាព នៃការចាក់វ៉ាក់សាំងរបស់លោក បើទោះបីជាកីឡាករ, មន្ត្រី, បុគ្គលិក និងអ្នកគាំទ្រទាំងអស់ ដែលចូលរួមក្នុងព្រឹត្តិការណ៍ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ខាងមុខនៅទីលានប្រកួត Melbourne Park នោះ ចាំបាច់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏ដោយ។

    សារព័ត៌មានក្នុងតំបន់បានចុះផ្សាយថា អ្នកគ្រប់គ្នាដែលស្ថិតក្នុងបញ្ជីចូលរួម ចាំបាច់ត្រូវចាក់វ៉ាក់សាំង ឬក៏មានលិខិតវេជ្ជសាស្ត្របញ្ជាក់ពីលើកលែង។

    Djokovic ដែលនឹងចូលរួមប្រកួតប្រជែងដណ្តើមកំណត់ត្រាពានរង្វាន់វាយឯកត្តជន ផ្នែកបុរស Grand Slam លើកទី២១ ប្រសិនបើលោកប្រកួតក្នុងព្រឹត្តិការណ៍នេះនោះ បានលើកឡើងកាលពីសប្តាហ៍មុនថា លោកនឹងធ្វើការសម្រេចចិត្ត «ឲ្យបានឆាប់បំផុត» ចំពោះការធ្វើដំណើរទៅប្រកួតនៅអូស្ត្រាលីនេះ។

    ដើម្បីចូលរួមប្រកួតនៅទីក្រុង Sydney ដោយមិនចាំបាច់ចាក់វ៉ាក់សាំងនោះ រដ្ឋាភិបាល នឹងតម្រូវឲ្យមានការលើកលែងចំពោះកីឡាករ Djokovic ហើយលោកត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ពេលទៅដល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ