• ម្ចាស់មកុដ Miss Grand International 2021 អាចការពារតំណែងបានទេ ក្នុងពេលកំពុងជួបរឿងបណ្តឹង

    ភ្នំពេញ ៖ មានការចាប់អារម្មណ៍ ខ្លាំងណាស់ក្រោយលើកមកុដរាជិនីសម្រស់ មិនទាន់បានប៉ុន្មានផង បវរកញ្ញាប្រទេសវៀតណាម Tien Thuc Thuy Nguyen កំពុងជួបនូវរឿងសំខាន់ៗ ជាផ្នែកមិនសូវរីករាយពីសំណាក់ ពលរដ្ឋថៃ។ យ៉ាងណាមិញមហាជនមួយចំនួនដឹងហើយថា កញ្ញាជាតួឯកផុតគេនេះ ត្រូវគេប្តឹងផ្តោតទៅលើ Miss Grand Veitnam 2021 ត្រូវបានបណ្តាលប្រជាជនថៃ ត្រៀមប្តឹង Miss Grand International 2021 ដោយការលើកដៃ3 ពីបទប្រមាថ ជាតិ សាសនា ព្រះមហាក្សត្រ ។ ក្នុងនៅថ្ងៃនេះទី៧ ធ្នូ វេលាម៉ោង10ព្រឹក មានស្ថាប័ន ផ្សេងៗជាច្រើន និងទៅប្តឹងមុខស្ថាទូតវៀតណាមប្រចាំ ប្រទេសថៃ ។

    ជុំវិញរឿងរ៉ាវមួយ នេះមិនដឹងថា អ្នកគ្រប់គ្រងកម្មវិធីMIG មានការដោះស្រាយនិង ចាត់វិធានការបែបណា ក្នុងពេលដែលអ្វីៗបានស្រោចទៅដោយ អារម្មណ៍មិនសប្បាយចិត្ត របស់ប្រជាជនថៃ ទាក់ទិនការលើកម្រាមដៃ៣ របស់នារីកំពូលសម្រស់ម្នាក់នេះ។ ចាប់តាំងពីប្រកួតមកនិង ក្រោយពេលបានបំពាក់មកុដ កញ្ញារូបនេះហាក់បែកសាចនូវ ព័ត៌មានមិនសូវល្អ ដូចជាផ្ទុះរឿងជំពាក់បំណុលគេ នៅប្រទេសខ្លួន។ និងចុងក្រោយនេះស្រាប់តែមានការចៃដន្យជាមួយ កាយវិការលើកម្រាមដៃ៣ ដែលខ្លះថានាងមានចេតនា។ ពិសេសជាងនេះ តាមបណ្តាញសង្គមខ្លះថានាងហេតុតែចង់ បានមកុដគឺនិយាយលើកប្រទេសគេជាងប្រទេសខ្លួន ដោយក្លាយជាកំឆួតកម្តៅមួយទៀត របស់ប្រជាជនវៀតណាម។ យ៉ាងណាក៍ដោយយើងកំពុង តែរង់ចាំតាមដាន មើលជោគវាសនា របស់បវរកញ្ញារូបនេះ មានយីអ៊ុនបែបណាតទៅទៀត ក្រោយពេលប៉ះទង្គិចរឿងបន្តបន្ទាប់។

    យ៉ាងណាក៏ដោយ យើងសូមលើកទឹកចិត្ត ដល់បវរកញ្ញាតំណាងខ្មែរយើង កញ្ញាប៉ូគីមថេង សុតធីតា ក្រសោបបានចំណុចសំខាន់បានមួយចំនួន តាំងពីពេលចេញដេប៉ាដំបូងទី។ ទី១ នាងឈ្នះ ការបោះឆ្នោតក្សត្រីទាំង៥ បានមកទទួលទាន អាហារសាមគ្គី ជាមួយអ្នកគ្រប់គ្រងកម្មវិធីបវរកញ្ញាMIG។ ទី២ ឈ្នះការបោះឆ្នោតស្លៀកឈុតប៊ីគីនី បានលេខ២ ខណៈលេខ១ ប្រទេសវៀតណាម។ ចុងក្រោយសុតធីតា នៅតារា៥នាក់ឈលេខ៣ ក្នុងការបោះឆ្នោតផ្នែក ប្រជាប្រិយភាព ដោយបិទបញ្ចប់នាងឈ្នះ ទៅវិញ។ពោលតាំងពីដើមប្រកួតហាក់ឲ្យង៉ូវហេង ខាងកម្ពុជា ច្រើនទាំងស្មានមិនដល់សម្រាប់ឆ្នាំនេះ។ យើងគួរនាំគ្នាបញ្ឈប់ការរិះគន់ទៅ ចំពោះឈុតរ៉ូប របស់ខ្មែរដែលខ្មែរយើងគ្រង ព្រោះបានកើតឡើងហើយ ។ម្យ៉ាងណា អ្នកច្នៃក៍បាន គិតគូពីតម្លៃជាតិ និងអត្ថន័យរួចដែរ គ្នាមិនចង់អោយខ្មែរអន់នោះទេ។ យើងរួមគ្នាសប្បាយចិត្តដែលខ្មែរមានថ្ងៃនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ